khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហភាពអន្តរសភា (IPU) លើកទី២១៤ និងពិធីបើកផ្លូវការមហាសន្និបាត IPU-149
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា និងគណៈប្រតិភូសភាកម្ពុជា (ព្រឹទ្ធសភា និងរដ្ឋសភា) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សា នៃមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី២១៤ និងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
    កិច្ចប្រជុំបានពិភាក្សាផ្អែកតាមរបៀបវារៈសំខាន់ៗ និងបានអនុម័តលើ៖ ១- របាយការណ៍សកម្មភាពរបស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិ នៃ IPU នៅចន្លោះសម័យប្រជុំ, ២-បញ្ហាហរិញ្ញវត្ថុ និងថវិកា, ៣- ការធ្វើវិសោធនកម្មលក្ខន្តិកៈរបស់ IPU, ៤-ការពិនិត្យឡើងវិញ និងការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មាធិការប្រតិបត្តិដែលទំនេរ និងសម្រេចលើសមាជិកភាព IPU។ កិច្ចប្រជុំក៏បានធ្វើការកត់សម្គាល់លើរបាយការណ៍ របស់គណៈកម្មាធិការអចិន្រ្តៃយ៍នានា និងវេទិកាពាក់ព័ន្ធផ្សេងៗ ក៏ដូចជាគម្រោងនៃកិច្ចប្រជុំពាក់ព័ន្ធសម្រាប់ឆ្នាំ២០២៥ផងដែរ។

    នៅថ្ងៃដដែល ឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា និងគណៈប្រតិភូសភាកម្ពុជា ក៏បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការមហាសន្និបាត នៃ IPU លើកទី១៤៩ ក្រោមអធិបតីភាពរបស់លោកជំទាវ Tulia Ackson  ប្រធានសហភាពអន្តរសភា ដែលមានការចូលរួមដោយប្រធានសភាចំនួន៥០រូប និងគណៈប្រតិភូសភានៃប្រទេសជាសមាជិក IPU។

    ប្រភព៖ អគ្គនាយកដ្ឋានពិធីការនិងទំនាក់ទំនងអន្តរជាតិ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail